ការវាយប្រហាររបស់កងទ័ពរំដោះខ្មែរក្រហមមកលើភូមិឋានអ្នកស្រុក
អប់រំប្រវត្តិសាស្ត្រខ្មែរក្រហម
ក្រោយពីបានវាយបណ្តេញ កងទ័ពយួនកុម្មុយនីស្ត ចេញពីសមរភូមិតាំងក្រសាំងរួចមក កងទ័ពជាតិក៏បានបន្តដំណើរ ឆ្ពោះទៅកាន់ #សមរភូមិស្រុកកំពង់ថ្ម ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ០៦ នៃប្រតិបត្តិការសឹកចេនឡាទី០២ នាខែកញ្ញា ឆ្នាំ១៩៧១ ។ គោលដៅរបស់ប្រតិបត្តិការសឹកនេះ គឺ ទៅវាយរំដោះស្រុកកំពង់ថ្មដែលជាច្រកទ្វារ ចូលក្រុងកំពង់ធំតាមផ្លូវជាតិលេខ០៦ ដែលកងទ័ពយួនកុម្មុយនីស្តឡោមព័ទ្ធជុំវិញចាប់ផ្តើមតាំងពីសង្រ្គាមផ្ទុះឡើង នៅថ្ងៃទី២៩ មីនា ឆ្នាំ១៩៧០ មកម៉្លេះ (ជាឆ្នាំដែលសង្រ្គាមនៅស្រុកខ្មែរបានឆាបឆេះឡើង បង្កដោយកងទ័ពយួនកុម្មុយនីស្ត)។ ជាពិសេស ការកាន់កាប់ផ្លូវជាតិលេខ០៦ គឺអាចកាន់កាប់តំបន់មជ្ឈិមដែលជាជង្រុកស្រូវធំមួយនៅស្រុកខ្មែរ។ តែចេនឡាចំពោះលោក លន់ នល់ ក៏មានគោលដៅនយោបាយបន្ថែមផងដែរ គឺបង្ហាញនូវសមត្ថភាពរបស់លោកជាអ្នកដឹកនាំជាតិខ្មែរមួយរូប ក្នុងវិស័យនយោបាយ និងយោធា។ ដើម្បីជ្រាបច្បាស់សូមតាមដានស្តាប់ទាំងអស់គ្នា។
Facebook Page: Black-Crow Telegram Channel