អេ​ហ្ស៊ីប​ទទួល​បាន​សិទ្ធិ​ពីចិន ផលិត​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​​

រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​អេ​ហ្ស៊ីប​ ​H​a​l​a​ ​Z​aye​d​ ​បាន​និយាយ​កាល​ពីម្សិលមិញ​ថា​ ​ប្រទេស​អេ​ហ្ស៊ីប​នឹង​ចាប់ផ្តើម​ផលិត​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​នៅ​ក្នុង​ខែ​មិថុនា​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ ​ដោយសារ​ព័ត៌មាន​ចិន​ស៉ី​ន​ហួរ​ ​នៅ​ព្រឹក​ថ្ងៃចន្ទ​ ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។​

​​លោក​ ​Z​aye​d​ ​បាន​គូស​បញ្ជាក់​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​០​២​លាន​ដូ​ស​ដំបូង​ ​នឹង​ត្រូវ​ផលិត​នៅ​ក្នុង​ខែ​មិថុនា​ ​នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន​អេ​ហ្ស៊ីប​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ជី​វ​សា​ស្រ្ត ​និង​វ៉ាក់សាំង​ ​វ៉ា​ក់​ស៊ែ​រ៉ា​ (​V​A​CS​ERA​)​។ ​លោក​ ​Z​aye​d​ ​បាន​កត់​សម្គាល់​ថា​ ​កិច្ចព្រមព្រៀង​ចំនួន​ ​០​២​ ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​និង​ក្រុមហ៊ុន​អេហ្ស៉ី​ប​ ​V​A​CS​ERA​ ​កាលពី​ខែ​មេសា​ ​ដោយ​កិច្ចព្រមព្រៀង​លើក​ទី​ ​១​ ​អាច​ឱ្យ​ភាគី​អេ​ហ្ស៊ីប​ទទួល​បាន​ជំនាញ​ ​និង​ជំនួយ​បច្ចេកទេស​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ​ខណៈ​កិច្ចព្រមព្រៀង​លើក​ទី​ ​២​ ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​អេហ្ស៉ី​ប​ ​V​A​CS​ERA​ ​ដើម្បី​ផលិត​ ​និង​វេច​ខ្ចប់​វ៉ាក់សាំង​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​។​

​លោក​ ​Z​aye​d​ ​បាន​បន្ថែម​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ដែល​ត្រូវ​ផលិត​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ីប​ ​នឹង​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា​ ​Sin​o​v​a​c-​V​a​cs​era​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner