វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសទៀត ដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅថ្ងៃស្អែក

អត្ថបទដោយ៖
ធី ដា

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ត្រូវសារព័ត៌មាន ក្នុងស្រុកស្រង់សំដីនៅថ្ងៃទី១០ ឧសភាថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac) ចំនួន ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញពប្រទេសចិន នឹងដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០ និង ១៥នាទីព្រឹកថ្ងៃទី១១ឧសភាឆ្នាំ២០២១។

វ៉ាក់សាំងដែលកម្ពុជាទទួលបានមានចំនួន៤លានដូសរួចមកហើយនោះ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១លាន៧សែនដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២ម៉ឺន៤ពាន់ដូស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង១០លានដូសនៅក្នុងឆ្នាំ២០២១ដោយសម្ដេចធ្លាប់បានបញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន ខែឧសភា ចំនួន១លាន៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា២លានដូស និងខែសីហា១លានដូស។ កម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ឱ្យបានជាង១០លាននាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner