កម្មកររោងចក្រ GW ឯកភាពចូលធ្វើការធម្មតាវិញ ក្រោយមានការសម្របសម្រួលពីអជ្ញាធរខណ្ឌសែនសុខ

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកម៉ូវ ម៉ានិត នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ GW មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមិនចូលធ្វើការទាមទារប្រាក់៥០ភាគរយ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយមានការចូលរួមសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធបងប្អូនកម្មករ កម្មការិនី មួយចំនួនបានចូលរួមធ្វើការវិញ នៅសេសសល់តិចតួចកំពុងសម្របសម្រួលបន្ត។

លោកអភិបាលខណ្ឌ បានអោយដឹងថា គ្មានបញ្ហារអ្វីដែលដោះស្រាយមិនបាននោះទេ អោយតែយើងមានឆន្ទៈក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏គ្មានអ្វីដែលសំខាន់ជាងអាយុជីវិតយើងដែរ ក្នុងកំឡុងពេលនៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល។ ក្នុងនោះដែរលោកក៏សូមអំពាវនាវដល់បងប្អូនកម្មករកម្មការនី ទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមអនុវត្តវិធានការសុខាភិបាលជាប្រចាំ រក្សាគម្លាតសង្គម ព៉ាក់ម៉ាស់ លាងដៃជាមួយអាល់កុលជាប្រចាំ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner