កម្មកររោងចក្រGW ឯកភាពចូលធ្វើការធម្មតាវិញក្រោយមានការ​សម្របសម្រួលពីអជ្ញាធរខណ្ឌសែនសុខ

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកម៉ូវ ម៉ានិត នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ GW មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមិនចូលធ្វើការទាមទារប្រាក់៥០ភាគរយ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយមានការចូលរួមសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធបងប្អូនកម្មករ កម្មការិនី មួយចំនួនបានចូលរួមធ្វើការវិញ នៅសេសសល់តិចតួចកំពុងសម្របសម្រួលបន្ត។

លោកអភិបាលខណ្ឌ បានអោយដឹងថា គ្មានបញ្ហារអ្វីដែលដោះស្រាយមិនបាននោះទេ អោយតែយើងមានឆន្ទៈក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏គ្មានអ្វីដែលសំខាន់ជាងអាយុជីវិតយើងដែរ ក្នុងកំឡុងពេលនៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល។
ក្នុងនោះដែរលោកក៏សូមអំពាវនាវដល់បងប្អូនកម្មករកម្មការនី ទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមអនុវត្តវិធានការសុខាភិបាលជាប្រចាំ រក្សាគម្លាតសង្គម ព៉ាក់ម៉ាស់ លាងដៃជាមួយអាល់កុលជាប្រចាំ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner