លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្វាយសារ ថ្វាយព្រះពរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធី​ចម្រើនព្រះជន្ម

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៦៨ យាងចូល ៦៩ព្រះវស្សា លោកជំទាវកិត្តិសង្គហបណ្ឌិត  ម៉ែន សំអន តំណាងឲ្យថ្នាក់ដឹកនាំ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្វាយសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណាថ្លៃវិសេស នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងសារលិខិតនោះ លោកជំទាវ បានសម្តែងការប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះប្រកដោយទសពិធរាជធម៌ និងសុភវិនិច្ឆ័យដ៏ទូលំទូលាយ និងដោយកញ្ញុកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាប្រកដោយព្រះគុណធម៌ចំពោះជាតិមាតុភូមិ និងប្រជាជន ព្រមទាំងកិច្ចការបរទេសរបស់ ព្រះករុណថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេសព្រះអង្គទ្រង់សព្វព្រះរាជហរទ័យ ប្រោសប្រទាន ព្រះរាជទ្រព្យយ៉ាងច្រើន ជួយក្នុងវិស័យសុខុមាលភាពរបស់ប្រជាពលរដ្ឋកន្លមក​។

នៅក្នុងសារលិខិត លោកជំទាវ ម៉ែន សំអន ក៏បានសូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវកតញ្ញុតាធម៌ដោយស្មោះស្ម័គ្របំផុត និងសូមលំឱកាយវាចារចិត្ត លើកញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី ទេវតាថែរក្សាព្រហមហាស្វេតឆត្រ តេជៈបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី បានប្រកបដោយព្រះរាជសុខភាពបរិបូរណ៌ ព្រះកាយពមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាកូនចៅ របស់នៅប្រកបដោសុខសន្តិភាព និង វឌ្ឍនភាពជានិរន្តរ៍តរៀងទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner