៩ថ្ងៃចាក់វ៉ាក់សាំងបានជិត ៤០ម៉ឺននាក់នៅតំបន់ក្រហម (Video Inside)

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានថ្លែងថារយៈ៩ថ្ងៃ ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ មានចំនួនជិត៤០ម៉ឺននាក់។ តំបន់ក្រហមដែលមានពលរដ្ឋប្រមាណ៦០ម៉ឺននាក់ក្នុងខណ្ឌចំនួន៦ក្នុងរាជធានី បានទទួលការចាក់វ៉ាក់តាំងពីថ្ងៃទី១ឧសភា។ គិតត្រឹមថ្ងៃទី៩ឧសភា ពលរដ្ឋក្នុងតំបន់ក្រហមដែលទទួលបានការចាក់ វ៉ាក់សាំងសរុប មានចំនួន៣៩ម៉ឺន៩ពាន់៦១៧នាក់។

សេចក្តីរាយការណ៍បញ្ជាក់លំអិតថា ក្នុងចំណោមអ្នកចាក់ ទាំងជិត៤០ម៉ឺននាក់នោះ ខណ្ឌមានជ័យ ចាក់បាន៨ម៉ឺន៥ពាន់១១៧នាក់, ខណ្ឌដង្កោ ចាក់បាន ១០ម៉ឺន៩០៥ នាក់, ខណ្ឌកំបូលចាក់បាន៧ម៉ឺន៨២៨នាក់, ខណ្ឌពោធិ៍សែនជ័យចាក់បាន ១៣ម៉ឺន២ពាន់៦៨០នាក់, ខណ្ឌឫស្សី កែវ ចាក់បាន ៨ពាន់៩១៩នាក់ និងខណ្ឌទួលគោក ចាក់បាន១ពាន់១៦៨។

យោងតាមរបាយការណ៍របស់ក្រសួង សុខាភិបាលគិតត្រឹមថ្ងៃទី៩ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន១លាន៧សែន ៧ម៉ឺន៣ពាន់៩៩៤នាក់ហើយ។

https://www.youtube.com/watch?v=AghISJWaGMY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner