ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់១ម៉ឺន៩ពាន់១៦៥នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃច័ន្ទនេះ មានចំនួន៤៩៥ករណីដែលជាការធ្លាក់ចុះបន្តបន្ទាប់រយៈពេល៦ថ្ងៃ ចុងក្រោយនេះ​ ក្រោយការឆ្លងខ្ពស់មិនធ្លាប់ជួ​បប្រទះចំនួន៩៣៨ករណីកាលពីស​ប្តាហ៍មុន។ សេចក្តីរាយការណ៍៦ថ្ងៃ មុននេះ ក្រោយការកើនខ្ពស់ជាង៩០០ករណីនោះមក ការឆ្លងបានធ្លាក់ចុះមកចំនួន៦៦៧ករណីនៅថ្ងៃពុធ, ធ្លាក់ មកនៅ៦៥០ករណីនៅថ្ងៃព្រហស្បតិ៍, ធ្លាក់មកនៅ៥៥៧ករណីនៅថ្ងៃសុក្រ, ធ្លាក់មកនៅ៥៣៧ករណីនៅថ្ងៃសៅរ៍, ធ្លាក់មកនៅ៥១៥ករណីនៅថ្ងៃអាទិត្យនិងនៅថ្ងៃច័ន្ទនេះ ករណីឆ្លងក្នុងសហគមន៍បានធ្លាក់មកនៅ៤៩៥ករណី។ 

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់១ម៉ឺន៩ពាន់១៦៥នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសរុបចំនួន១ម៉ឺន៩ពាន់៧៤៣នាក់, ការស្លាប់ថ្មីចំនួន ៦នាក់វេលា២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការឆ្លងសរុបមានចំនួន១២៦នាក់, និងការព្យាបាលជាសះ ស្បើយសរុបមានចំនួន៧ពាន់៨២០នាក់ ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះ ចំនួន១៧៩នាក់ថែម ទៀត។

https://www.youtube.com/watch?v=RXNsitAB2MU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner