កងកម្លាំងនគរបាលជាង៨០នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លងកូវីដ១៩ ពេលចុះប្រចាំការតំបន់ក្រហម (Video Inside)

កងកម្លាំងនគរបាលយ៉ាងហោចជាង៨០នាក់ ដែលប្រចាំការក្នុងតំបន់ក្រហម បានឆ្លងកូវីដ១៩ដែលជម្រុញឲ្យ ថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិធ្វើការដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងការឆ្លងរាលដាលដល់ មនុស្សដទៃទៀត។ យោងតាមមន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ការឆ្លងមកលើកម្លាំងនគរបាលជាតិជាង៨០នាក់នាពេលនេះ នៅមិនទាន់ដឹងអំពីមូលហេតុដែលជាប់ពាក់ព័ន្ធ នោះទេ។

អ្នកឆ្លងទាំងជាង៨០នាក់នោះ ត្រូវគេរាយការណ៍ថាជាក្រុមដែលប្រចាំការនៅតំបន់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ និងជាក្រុមកងកម្លាំងអន្តរាគមន៍ និងកម្លាំងកងតម្រួតបទបញ្ជាដែលប្រចាំការនៅសង្កាត់ស្ទឹងមានជ័យមួយ, ស្ទឹងមានជ័យ២ និងសង្កាត់ចោមចៅដែលជាតំបន់ក្រហមក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាមុននេះ កងកម្លាំងនៃអង្គភាពតម្រួតការពារ ត្រូវគេរាយការណ៍ថាបានបិទបណ្តោះអាសន្ន រួចមកហើយដោយសារតែ ករណីឆ្លងកូវីដ១៩។

https://www.youtube.com/watch?v=xBiHTw1oLCk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner