រកឃើញករណីវិជ្ជមានកូវីត១៩ លើស្ត្រីវ័យចំណាស់ម្នាក់ ដែលកំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ

អត្ថបទដោយ៖
ជា សេឌី

ករណីវិជ្ជមានកូវីត ១៩ម្នាក់ទៀតហើយ កើតលើស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងតែសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

ស្ត្រីវ័យ៧៣ឆ្នាំម្នាក់ ឈ្មោះ អាង សន រស់នៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី  ក្រុង ខេត្តក្រចេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តយកសំណាក់រកឃើញថា មានវិជ្ជមានកូវីត ១៩ ខណៈដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្ត ។

យោងតាមលិខិតប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ឈ្មោះ អាង សន បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ កាលពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅសម្រាកនៅផ្ទះ។ លុះដល់ថ្ងៃទី៧ ខែឧសភា គាត់បានមកសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តម្ដងទៀត ដោយអាការះហត់ និងពិបាកដក ដង្ហើម ក្រុមគ្រូពេទ្យក៍បានយកសំណាកធ្វើតេស្តរ ជាលទ្ធផលឈ្មោះ អាង សន គឺមានវិជ្ជមានកូវីដ១៩។

បច្ចប្បន្នមន្រ្តីជំនាញនៃមន្ទីសុខាភិបាល និងអាជ្ញាធរបានស្រាវជ្រាវរកប្រភពចម្លង និងប្រមូលអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៧នាក់ ដើម្បីយកទៅធ្វើចត្តាឡីសក័ យកសំណាកតេស្តរកជំងឺកូវីដ១៩។

ក្នុងលិខិតប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តក្រចេះ ក៍បានអំពាវនាវដល់អ្នកពាក់ព័ន្ធប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើមឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យឬមណ្ឌល សុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅនិងរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។

គួរបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ គឺជាករណីទី៥ហើយសម្រាប់ខេត្តក្រចេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ៕ ដោយ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner