ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៦ពាន់ ២៤៤ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់១៥៦នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការ ឆ្លងថ្មីសរុបចំនួន១ពាន់ ៥៦៤ករណី ក្នុងនោះ១ពាន់៥៤៧ករណីជាការឆ្លងក្នុងសហគមន៍, និង១៧ករណីទៀតជា ការឆ្លងលើអ្នកដំណើរ មកពីក្រៅប្រទេស។

កម្ពុជាក្នុងរយ:ពេល៧២ម៉ោងកន្លងមកនេះ មានការស្លាប់ថ្មីចំនួន១២នាក់ផងដែរ ដែលនាំឲ្យការស្លាប់សារុបបាន កើនឡើង ដល់១២៦នាក់ហើយ។ កម្ពុជា គិតត្រឹមថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ ការឆ្លងកូវីដ១៩ មានសរុប ចំនួន១ម៉ឺន៩ពាន់៧៤៣ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួន៧ពាន់៨២០នាក់ រាប់បញ្ចូលការ ព្យាបាលជាសះ ស្បើយ៩៣៦នាក់ថែមទៀតក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស។ ចំណែក ប្រទេស ដែល មាន ការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន៦ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ឡាវ,  ថៃ, កម្ពុជា និង ប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=lj4EOpERXV4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner