ខេត្តតាកែវ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ២៣នាក់ (Video Inside)

អាជ្ញាធរខេត្តតាកែវបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន២៣នាក់ទៀត រយៈពេល២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង២៣នាក់នោះ គឺជាអាជីវករ, កម្មករ និងក្រុមគ្រួសារ ព្រមទាំងប្រជាពល រដ្ឋផងដែរ នៅក្នុងស្រុកបាទី, នៅស្រុកសំរោង និងនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

អាជ្ញាធរខេត្តតាកែវអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង២៣នាក់នោះ ត្រូវប្រញាប់តាមដានសុខភាពនិងធ្វើចត្តាឡីស័ក។ យោងតាមក្រសួងសុខាភិបាល ខេត្ត តាកែវ មានការឆ្លងសារុប១២៧ករណី, ព្យាបាលជាសះស្បើយ២៩ករណីនិងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៩៨ករណី។

https://www.youtube.com/watch?v=f_tjlcFLI20
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner