ខេត្តរតនគីរី រកឃើញការឆ្លងកូវីដ១៩ចំនួន២ករណីលើកដំបូង (Video Inside)

ខេត្តរតនគីរី បានប្រកាសរកឃើញការឆ្លងកូវីដ១៩ ជាលើកដំបូងចូលមកក្នុងខេត្តភាគឥសាននេះ ដែលនាំឲ្យ ខេត្តនៅទូទាំងកម្ពុជាទាំងអស់មិនមានសេសសល់ខេត្តណាមួយដែល មិនមានការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនោះឡើយ។ ខេត្តរតនគីរីដែលជាខេត្តទី២៤ចុងក្រោយរបស់កម្ពុជាបានប្រកាសនៅថ្ងៃនេះជុំវិញការរក ឃើញការឆ្លង២ករណីលើកដំបូងដែលជាបុគ្គលិកដឹកជញ្ជូន។

យោងតាមរដ្ឋបាលខេត្ត ករណីឆ្លងទាំង២ត្រូវរក ឃើញលើបុរសអាយុ៣៤ឆ្នាំឈ្មោះនឹម អេង ដែលមានអស័យដ្ឋានមកពីស្រុកសំរោងខេត្តតាកែវ និងបុរស ម្នាក់ ទៀតអាយុ១៨ឆ្នាំ ឈ្មោះគង់វីន ដែលជាពលរដ្ឋរស់នៅស្រុកកូនមុំ ក្នុងខេត្តរតនគីរី។ អ្នកទាំង២ ត្រូវគេបញ្ជាក់ មានវិជ្ជមានកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

រដ្ឋបាលខេត្តបានអំពាវនាវពលរដ្ឋណាដែលជាប់ ទាក់ទងដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកទាំង២ សូមតាមដានសុខភាពផ្ទាល់ខ្លួននិងធ្វើចត្តាឡីស័ក យោងតាមវិធានសុខាភិបាល។

https://www.youtube.com/watch?v=HdGRmZOt1Kc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner