សាលា ACE ចាក់អង្រែក្រោម មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលា ACE ចាក់អង្រែក្រោម ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាម ដានសុខភាព។ មជ្ឍមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល ACE មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាកសាំងដូសទី១របស់ខ្លួននៅសាលា ACE ចាក់អង្រែក្រោមនោះកាលពីព្រឹកថ្ងៃទី៣ឧសភារវាងពី ម៉ោង៦ព្រឹកដល់ម៉ោង១១ព្រឹក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល ធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលា ACEនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=3n6Ldj8dRvY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner