អគ្គិភ័យបានឆាបឆេះផ្សារតាខ្មៅចាស់ ក្នុងខេត្តកណ្តាល (Video Inside)

អគ្គិភ័យបានឆាបឆេះផ្សារតាខ្មៅចាស់ ក្នុងខេត្តកណ្តាល បណ្តាលឲ្យខូចខាតតូបលក់ជាច្រើន។ ហេតុការណ៍ ឆាបឆេះនោះ បានកើតឡើងនាវេលាម៉ោង ៩កន្លះព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នុង ភូមិតាខ្មៅ, សង្កាត់តាខ្មៅ ខេត្តកណ្ដាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីអគ្គិភ័យឆេះ ផ្សារនោះ បានបណ្តាលឲ្យខូចខាតតូបលក់គ្រឿងបន្លាស់ម៉ូតូចំនួន១២ តូប តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ មនុស្សឡើយ ។

របាយការណ៍បានបញ្ជាក់ថាចំពោះមូលហេតុដែលបណ្ដាលអោយកើតមានជាអគ្គិភ័យនេះ គឺមកពីការផ្សារដែករបស់ជាងផ្សារដំបូលធ្លាក់មកត្រូវប៉ាតង់កៅស៊ូនិងសំបកកង់ម៉ូតូនៅខាងក្រោម បណ្តាល អោយឆេះរាលដាលតែម្តង។ សមត្ថកិច្ចខេត្ត បានបញ្ជាក់ថា គេបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់។

https://www.youtube.com/watch?v=rlmISF1TU5g
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner