មនុស្ស៦នាក់ ស្លាប់ក្នុងផ្ទះដោយសារអគ្គិភ័យ (Video Inside)

អគ្គិភ័យមួយក្នុងខេត្តកំពង់ឆ្នាំង បានឆេះសម្លាប់ស្ត្រីមានផ្ទៃពោះនិងកូនស្រី៤នាក់ទៀតនៅក្នុងផ្ទះ ក្នុងហេតុការណ៍មួយដែលបុរសជាប្តីបានប្រាប់សមត្ថកិច្ចថា គាត់ជាមនុស្សតែម្នាក់គត់ដែលរូចខ្លួនក្នុងព្រឹត្តិការណ៍ឆេះសម្លាប់នោះ។ ​

ហេតុការណ៍ឆេះនោះបានកើតឡើងវេលាយប់ថ្ងៃទី៩ឧសភាឆ្នាំ២០២១នៅភូមិដើមជ្រែ ឃុំខុនរ៉ង ក្នុងស្រុកបរិបូណ៍ ។ សមត្ថកិច្ចរាយការណ៍ថាផ្ទះ ដែលឆេះនោះ ជាផ្ទះមានដំបូលដែក និងជញ្ជាំងដែកទំហំ ១២ គុណនឹង៧ម៉ែត្រ។

https://www.youtube.com/watch?v=FnU_fFNDJ54
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner