មន្រ្តីឧទ្យានុរក្សបានជួយសង្រ្គោះសត្វអណ្តើកទឹកចំនួន ១០ក្បាលនៅតំបន់ជួរភ្នំក្រវាញ

រាជធានីភ្នំពេញ៖សត្វអណ្តើកទឹកជាសត្វដ៏កម្រមួយដែរនាពេលបច្ចុប្បន្ន ហើយកំពុងត្រូវបានមន្រ្តីពាក់ព័ន្ធ បានរួមគ្នាយកចិត្តទុកដាក់អភិរក្ស និងនាំគ្នាចូលរួមការពារយ៉ាងខ្លាំងក្លា។

កាលពីថ្មីៗមកនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថាក្រុមមន្ត្រីឧទ្យានុរក្សក្នុងតំបន់ជួរភ្នំក្រវាញបានធ្វើការជួយសង្គ្រោះសត្វអណ្តើកទឹកចំនួន១០ក្បាល បន្ទាប់ពីជនខិលខូចលបលួចចាប់សត្វទាំងអស់នេះដោយខុសច្បាប់រួចមក។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងដែរថា សត្វអណ្តើកទាំងនេះត្រូវទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបែរជាទទួលការគំរាមកំហែងដោយសារតែមានតម្រូវការសាច់របស់ពួកវាជាអាហារដូចជាស៊ុបអណ្តើកជាដើម។

ជាមួយគ្នាអង្គការមួយនេះបានអំពាវនាវដល់សាធារណៈជនដែរថា ប្រសិនបើលោកអ្នកប្រទះឃើញសត្វអណ្តើកកំពុងដាក់លក់នៅក្នុងទីផ្សារ អាហារដ្ឋានគួររាយការណ៍រឺហាងលក់សត្វចិញ្ចឹមណាមួយសូមហៅទូរស័ព្ទទៅកាន់ក្រុមអន្តរាគមន៍បទល្មើសសត្វព្រៃកម្ពុជាតាមរយៈលេខ ០១២៥០០០៩៤ Wildlife Crime Hotline – Cambodia  “បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា”៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner