អាជ្ញាធរខណ្ឌមានជ័យ បន្តយកអំណោយរបស់សម្ដេចតេជោ ទៅជូនប្រជាជាពលរដ្ឋ ចំនួន ៥,០០០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់ នៅសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បន្តនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន ៥,០០០ គ្រួសារ ដល់ខ្នងផ្ទះ ដល់បន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងបិទខ្ទប់ នៃតំបន់ក្រហម នៅសង្កាត់ស្ទឹងមានជ័យ៣ គឺភូមិដំណាក់ធំ២ ចំនួន ២,០០០ គ្រួសារ ភូមិដំណាក់ធំ៣ ចំនួន ២,០០០ គ្រួសារ ភូមិទ្រា៤ ចំនួន ១,០០០ គ្រួសារ កាលពីថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ។

ក្នុងឱកាសនេះដែរ អាជ្ញាធរខណ្ឌមានជ័យ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ ។

អាជ្ញាធរខណ្ឌ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពង់សំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។

ទន្ទឹមនឹងនេះ ក្រុមការងារ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួង សុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក ផងដែរ ។ ជាមួយគ្នានេះដែរ ក្រុមការងារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ហើយប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner