អង្គការសុខភាពពិភពលោក WHO ហៅវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ជាមេរោគថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានចាត់ចំណាត់ថ្នាក់វីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុនថា ជាវីរុសថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល ។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក WHO ក៏បានប្រកាសអាសន្នអំពីវីរុសដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដែលឥឡូវនេះកំពុងឆ្លងរាលដាលពាសពេញពិភពលោកផងដែរ ខណៈការសិក្សាបឋមបង្ហាញថា វីរុសនេះមានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ ។
បើតាមប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អង្គការសុខភាពពិភពលោក WHO លោក Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា មានព័ត៌មានខ្លះបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿន និងងាយ ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងងផងដែរ… ដូច្នេះយើងចាត់ថ្នាក់វីរុសនេះ ជា ប្រភេទវីរុសថ្មីដែលគួរឲ្យបារម្ភកម្រិតសកល ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner