វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌាបានឆ្លងរាលដាលទៅដល់ប្រទេសវៀតណាម ក្នុងនោះរួមមានទីក្រុងហាណូយ និងខេត្តភាគខាងជើង

វៀតណាម៖ សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញថា អ្នកជំនាញផ្នែករោគរាតត្បាតវៀតណាមបានរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ក្រោយការវិភាគសំណាករបស់អ្នកជំងឺនៅក្នុងទីក្រុងហាណូយ និងតំបន់ភាគខាងជើងមួយចំនួនទៀត ។
ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុនថា សំណាកមួយត្រូវបានយកពីរដ្ឋធានីរបស់ប្រទេសវៀតណាម ខណៈដែលសំណាកពីរទៀត គឺមកពីខេត្ត Hung Yen និង៥ទៀតមកពីខេត្ត Thai Binh ដោយលទ្ធផលនៃការធ្វើតេស្តបង្ហាញថា សំណាកទាំង៨ គឺមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.2 ។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរីករាលដាលដល់ប្រទេសយ៉ាងហោចណាស់១៧ហើយ ខណៈវៀតណាមបានរកឃើញវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាជាលើកដំបូងនៅថ្ងៃទី៣០ ខែមេសាកន្លងទៅ លើជនជាតិឥណ្ឌា៤នាក់ និងជនជាតិវៀតណាមម្នាក់នៅក្នុងខេត្ត Yen Bai ភាគខាងជើង ៕ ប្រភព៖ tuoi tre news

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner