វៀតណាម​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​រាប់​សិប​នាក់​ទៀត​ ​នៅ​តំបន់​បិទ​ខ្ទប់​

ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​២​៨​ករណី​បន្ថែម​ទៀត​ ​នៅ​តំបន់​ភាគ​ខាងជើង​ដែល​ជា​តំបន់​បិទ​ខ្ទប់​ ​គិត​ចាប់តាំង​ពី​ម៉ោង​ ​០​៦​៖​០​០​នាទី​ល្ងាច​ថ្ងៃចន្ទ​ ​ដល់ម៉ោង​ ​០​៦​៖​០​០​នាទី​ព្រឹកព្រលឹម​ថ្ងៃអង្គារ​ ​ដែល​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ ​កើន​ឡើង​ដល់​ ​៣​៤​៨​៩​ករណី​។​

​ប្រភព​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​មាន​ ​១​៣​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ B​a​c N​in​h​ ​ភាគ​ខាងជើង​, ​០​៧​ករណី​នៅ​ខេត្ត​ ​V​in​h​ ​P​h​uc ​ភាគ​ខាងជើង​, ​០​៥​ករណី​ទៀត​នៅ​ខេត្ត​ B​a​c ​G​i​an​g​ភាគ​ខាងជើង​ ​និង​ ​០​៣​ករណី​ទៀត​នៅ​ខេត្ត​ផ្សេងៗ​។​ ​ករណី​ភាគច្រើន​ ​គឺ​មាន​ជាប់​ទាក់ទង​ជាមួយ​អ្នកជំងឺ​ ​ដែល​ត្រូវ​បាន​រាយការណ៍​កាលពីមុន​ ​ឬ​មាន​ជាប់​ទាក់ទង​ជាមួយ​ចង្កោម​អ្នកចម្លង​ ​នៅ​តាម​មូលដ្ឋាន​។​

គិត​ត្រឹម​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​វៀតណាម​ ​បាន​កត់ត្រា​នូវ​ករណី​ ​CO​V​I​D​-19 ​សរុប​ចំនួន​ ​៣​,​៤​៨​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​៣​៥​នាក់​ ​និង​ជាសះស្បើយ​វិញ​ ​២​,​៦​១​៨​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner