អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងគ្រោងនិងពង្រីកនូវទីកន្លែងសំរាកព្យាបាលអ្នកជំងឺ កូវីដ-19 នៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមួយចំនួនបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

      រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមបម្រុងរួចជាស្រេចក្នុងការគ្រោងពង្រីកនូវទីតាំងបន្ថែមសម្រាប់ទុកដាក់ធ្វើការព្យាលអ្នកជម្ងឺកូវីដ-19 នៅក្នុងខេត្តដែលកន្លងមកនេះ គឺខេត្តមានតែមួយកន្លែងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែប៉ុណ្ណោះ ក្នុងខណៈពេលដែលលំហូរពលករមកពីប្រទេសថៃ នៅតែបន្តកើតមាននិងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានាក្នុងស្រុក-ក្រុងទាំង១៤ក្នុងខេត្តគិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ២០២១នេះ មានចំនួនសរុប ១.៦៦៨នាក់។ហើយកន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាននិងកំពុងតែធ្វើការព្យាបាលអ្នជម្ងឺកូវីដ-19 សរុបចំនួន៥៧នាក់។ ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងតែសម្រាកព្យាលសរុបចំនួន ២៨នាក់ នូវ ក្រោយពីមានការផ្ទុះកើតឡើងនូវជម្ងឺកូវីដ-19 ជាសកល ដែលបានកើតឡើងជាងមួយឆ្នាំមកនេះ។នេះបើយោងតាមរបាយការណ៍ របស់ រដ្ឋបាលខេត្តបាត់ដំបង កន្លងមក។

       ការគ្រោងរៀបចំក្នុងការពង្រីកកន្លែងក្នុងការយាបាលអ្នកជំងឺកូវីដ-19បន្ថែមទៀតនេះ គឺខណៈដែលកន្លែងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ពេញ និងមិនមានបន្ទប់និងគ្រែសម្រាប់ទទួលការព្យាបាលអ្នកជម្ងឺបន្ថែមទៀតបាន។ទើបរដ្ឋបាលខេត្តបាត់ដំបង ត្រៀមពង្រីកនូវទីតាំងបន្ថែមសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-19 នៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិមួយចំនួនបន្ថែមទៀត។ខណៈដែលមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបងបានបន្តរកឃើញជាបន្តបន្ទាប់ នូវ ករណី (វិជ្ជមាន)ទៅលើពលករដែលទើបវិលត្រឡប់ពីប្រទេសថៃនិងអ្នកពាក់ព័ន្ធ នូវ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈប្រមាណជិត ៣០នាក់ រួចមកហើយ ដែលបាននិងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

     ទាក់ទិននិងករណីខាងលើនេះឯកឧត្តម សឿមប៊ុនរិទ្ធ អភិបាលរងខេត្ត ជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង  បានឲ្យដឹងនៅថ្ងៃទី១១ខែឧសភាថា៖ ដោយសារតែកំណើនករណីអ្នកឆ្លងកូវីដ-19កំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តកាន់តែកើនឡើងបែបនេះ។ ហើយអ្នកជំងឺផ្សេងៗទៀតក៏ច្រើនផងនោះ។  ដូចនេះមន្ទីរពេទ្យបង្អែកខេត្ត មិនអាចទទួលអ្នកជំងឺកូវីដ-19 មកសម្រាកព្យាបាលនៅទីនេះ បន្ថែមទៀតនោះទេ ។

      ដោយឡែកលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ចាក់ឲ្យដឹងបន្ថែមថា៖ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត រួមទាំងមន្ទីរជំនាញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែពិភាក្សារៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-19បន្ថែមទៀតដោយសម្រេចពង្រីកនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដូចជា៖មន្ទីរពេទ្យបង្អែកស្រុកបវេល និងសំពៅលូន ជាដើម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner