ដើមភ្លៅនាង រលោងស្រិល និងស្រស់ស្អាតត្រូវបានគេប្រទះឃើញដុះច្រើននៅដែនជម្រកសត្វព្រៃលំផាត់

មណ្ឌលគិរី៖ដើម ភ្លៅនាង ជាច្រើនដើមដែលមានលក្ខណៈយ៉ាងរលោងស្រិល ហើយដែលដើមខ្លះមានកម្ពស់រហូតដល់២០ម៉ែត្រ និងដុះរាយប៉ាយត្រូវបានគេប្រទះឃើញជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្ត ខេត្ត មណ្ឌលគិរី ។

តាមប្រភពពី មន្ទីរបរិស្ថាន ខេត្តមណ្ឌល គិរី បានឱ្យដឹងថា ដើមឈើយ៉ាងស្រស់ស្អាតមួយប្រភេទនេះត្រូវបានគេប្រទះឃើញកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម។ វាជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ថាដើម ភ្លៅនាង មិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner