WHO៖ ប្រទេសមានវ៉ាក់សាំងកូវីដគ្រប់គ្រាន់ពិតជា បន្ថយករណីឈឺធ្ងន់និងស្លាប់

ក្នុងសនិ្នសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ឧសភា ២០២១ លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា នៅប្រទេសដែលមានវ៉ាក់សាំងជំងឺកូវីដ១៩គ្រប់គ្រាន់ វ៉ាក់សាំងបាននិងកំពុងជួយកាត់បន្ថយចំនួនករណីឈឺធ្ងន់និងករណីស្លាប់ ។ លទ្ធផលសិក្សាស្រាវជ្រាវដំបូងបានបញ្ជាក់ថា វ៉ាក់សាំងក៏អាចជួយកាត់បន្ថយការចម្លងមេរោគផងដែរ ។ ប៉ុន្តែ ការទទួលបានវ៉ាក់សាំងនៃប្រទេសនានាមានភាពខុសគ្នាយ៉ាងខ្លាំង បញ្ហានេះនៅតែជាហានិភ័យធំមួយក្នុងការបញ្ចប់ជំងឺរាតត្បាតសកលលើកនេះផងដែរ ។

លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បានថ្លែងដែរថា កិច្ចសហប្រតិបតិ្តការសកលជាជម្រើសតែមួយគត់ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ តែមិនមែនធ្វើការប្រកួតប្រជែងឬធ្វើបដិបក្ខគ្នានោះឡើយ ។

ក្នុងសនិ្នសីទសារព័ត៌មាននោះដែរ លោក Bruce Alyward ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា ប្រទេសចិនបាននិងកំពុងគិតពិចារណាផ្តល់ការគាំទ្រជាក់ស្តែងដល់ផែនការ COVAX ។ លោកបានថ្លែងទៀតថា ស្របនឹងពេលផ្តល់វ៉ាក់សាំងដល់ប្រជាជនចិន ប្រទេសចិនក៏បានខិតខំប្រឹងប្រែងដើម្បីផ្តល់វ៉ាក់សាំងដល់ផែនការ COVAX ផងដែរ ៕

លោក Tedros
លោកទីប្រឹក្សា Bruce
លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner