សមាជិក សមាជិកា ស.ស.យ.ក ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានជីវភាពខ្វះខាត ទទួលអំណោយឯកឧត្តម ហ៊ុន ម៉ានី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូន ស.ស.យ.ក ខណ្ឌទួលគោក ដើម្បីឧបត្ថម្ភជូន សមាជិក សមាជិកា ស.ស.យ.ក នៅតាមសង្កាត់ ចំនួន២៤៣នាក់ ដែលមានជីវភាពខ្វះខាត។

សូមប្រជាពលរដ្ធ និងសមាជិក សមាជិកា សសយកទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងជីវភាពការរស់នៅប្រចាំថ្ងៃនិងសកម្មភាពយ៉ាងសកម្មរបស់យុវជន ក្នុងការជួយអ្នកមានជីវភាពលំបាកខ្វះខាត និងកាយវិការសប្បុរសធម៌ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner