ស្បៀងអាហារ និងថ្នាំពេទ្យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជូនទៅប្រគល់ជូន ជនពិការភាព និងជនងាយរងគ្រោះ តាមមណ្ឌលទាំង២ អស់ហើយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អំណោយស្បៀអាហារ និងថ្នាំពេទ្យមួយចំនួនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភានេះ ហើយលោកស្រីប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានប្រគល់អំណោយទាំងនេះ បន្តទៅជូនជនពិការ និងជនងាយរងគ្រោះនៅមណ្ឌលសំចតរាជធានីភ្នំពេញ និងមណ្ឌលឱកាសខ្ញុំ រួចរាល់ហើយនាល្ងាចថ្ងៃទី ១១ ឧសភា ដដែលនេះ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងនៅព្រលប់ថ្ងៃទី១១ឧសភានេះថា អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន តាមរយៈ ការផ្តល់ជូននដោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខាងមន្ទីរ របស់លោកស្រីបបានយកទៅប្រគល់ជូនទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះនៅមណ្ឌលសំចតរាជធានីភ្នំពេញនិងមណ្ឌលឱកាសខ្ញុំរួចរាល់ហើយ ។

លោកស្រី មុំ ចាន់ដានី ក្នុងនាមប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះទាំងអស់សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំងពីរ ដែលសម្តេចតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ កន្លងមកនេះ។អំណោយនេះ គឺជាអំណោយសម្រាប់បំពេញបន្ថែមសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដោយសារថា ប្រជាពលរដ្ឋទាំងនេះ តែងបានទទួលបាននូវការជួយឧបត្ថម្ភ ពីសំណាក់សម្តេចទាំងទ្វេជាបន្តបន្ទាប់ហើយ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះអំណោយជាថ្នាំពេទ្យនោះ លោកស្រី មិនបានប្រគល់ផ្ទាល់ទៅឲ្យបងប្អូនពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយផ្ទាល់នោះទេ គឺប្រគល់ទៅទៅឱ្យប្រធានមណ្ឌលនីមួយៗ ដើម្បីចាត់ចែងបន្ត ពេលពួកគាត់មានជំងឺឈឺស្កាត់។

គួរបញ្ជាក់ថា ៖អំណោយស្បៀងអាហារនិងថ្នាំពេទ្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុន សែន ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញនេះ រួមមាន ថ្នាំវិតាមីន C ចំនួន ៥០០ទីប ,មី ចំនួន ១០កេសធំ និង ផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner