ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថាអ្នកឆ្លងថ្មីទាំងចំនួន២នាក់នោះ គឺរួមមានពល រដ្ឋម្នាក់រស់ នៅក្នុងស្រុកពួកដែលធ្លាប់ប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារកូវីដ១៩ម្នាក់កាលពីថ្ងៃទី៣ឧសភា, ចំណែកអ្នក ឆ្លងម្នាក់ទៀត គឺស្ថិតនៅក្នុងក្រុងសៀមរាបដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ឧសភា។

អ្នកឆ្លងថ្មីក្នុងក្រុងសៀមរាបនេះ គឺមានភរិយារបស់ខ្លួនដែលបានឆ្លងកូវីដ១៩ផងដែរក្នុងក្រុងសៀមរាប កន្លងមកនេះ។ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សារុបចំនួន៧៥នាក់, ព្យាបាលជាសះស្បើយចំនួន ២០នាក់, ស្លាប់ម្នាក់ និង៥៤នាក់ដទៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សៀមរាបបាន អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ត្រូវបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួម អនុវត្តវិធានការការពារ៣ការពារ, ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេស ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យអ្នកដែល បានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានដែលបានបញ្ចេញអត្តសញ្ញាណនៅថ្ងៃនេះ ត្រូវរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ ខាត។

https://www.youtube.com/watch?v=BpcD4ugSXXg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner