ហាង The Pizza Company សាខាស្ទឹងមានជ័យ មានបុគ្គលិកឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋណាដែលធ្លាប់ទៅហាង The Pizza Company សាខា ស្ទឹងមានជ័យ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និង តាមដានសុខភាព។ ហាងThe Pizza Company សាខា ស្ទឹងមានជ័យ គឺជាហាងស្ថិតនៅលើផ្លូវ២១៧ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១១ឧសភាឆ្នាំ២០២១ បានជូន ដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការនៅហាង The Pizza Company សាខាស្ទឹងមានជ័យ ធ្វើ កិច្ចការនៅទីនោះ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បាន អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង Pizza នោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យ នោះ។

https://www.youtube.com/watch?v=mA_ohwnnznI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner