ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)

ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនផងដែរក្នុងមួយសប្តាហ៍ទៅមុខទៀតនេះក្នុងពេលដែលកម្ពុជា រងឥទ្ធិពលខ្យល់មូសុងនីរតី។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឥទ្ធិពលនោះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល,  បណ្តាខេត្តភាគខាងត្បូង, បណ្ដា ខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម, បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមាន ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ, និងកន្លែងខ្លះអាចមានភ្លៀងធ្លាក់ក្នុងបរិមាណច្រើន ។ នៅតាមតំបន់មាត់សមុទ្រ នោះវិញ តំបន់ជាប់មាត់សមុទ្រនោះ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរផងដែរ។ ការព្យាករណ៍សីតុណ្ហភាពកំដៅអតិបរមានក្នុងអម្លុងមួយសប្តាហ៍ទៅមុខទៀតនេះ​ នឹងមានរវាងពីរវាងពី៣១ ដល់ ៣៣និង៣៥អង្សាសេ។

ក្រសួងធនធានទឹក បានដាសតឿនឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ដែលអាចនឹងបន្តកើតមាននិងបង្កប៉ះពាល់ដល់ជីវិតមនុស្ស។

https://www.youtube.com/watch?v=s5DE48b2s7M
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner