ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ និងជាសះស្បើយម្នាក់ នៅថ្ងៃ១១ ឧសភា

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ១១ ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះ ៤នាក់នៅក្នុងស្រុកកងមាស និងម្នាក់នៅក្រុងកំពុងចាម។

រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា នៅថ្ងៃទី១១ឧសភា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៧៧៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤នក់ និងម្នាក់ទៀតទទួលបានលទ្ធផលវិជ្ជមានបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈរាជធានីភ្នំពេញ។ អ្នកជំងឺទាំង៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៥នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាមក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានជាសះស្បើយផងដែរ ដោយទទួលបានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner