ឥណ្ឌាអនុម័តអោយប្រើថ្នាំ Itolizumab ដើម្បីព្យាបាលជំងឺ Covid-19 ក្រោយការសិក្សាស្រាវជ្រាវមួយនៅគុយបារកឃើញថា វាមានប្រសិទ្ធិភាពប្រឆាំងវីរុសនេះ

គុយបា៖ ការសិក្សាស្រាវជ្រាវមួយនៅប្រទេសគុយបារកឃើញថា ថ្នាំផ្សះមួយប្រភេទឈ្មោះ អ៊ីតូលីហ្ស៊ូម៉ាប (itolizumab) ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលវីរុស COVID-19 នៅក្នុងប្រទេសដីកោះនេះ ពិតជាមានប្រសិទ្ធភាពជួយការពារអ្នកជំងឺកុំឲ្យវិវត្តទៅសភាពធ្ងន់ធ្ងរបានប្រាកដមែន ហើយឥណ្ឌាក៏ទើបអនុម័តឲ្យប្រើថ្នាំប្រភេទនេះផងដែរ ។
ក្រុមហ៊ុន បាយអូនខុន (Biocon Ltd) របស់ឥណ្ឌាបាននិយាយកាលពីដើមខែឧសភានេះថា ខ្លួនបានទទួលការយល់ព្រមឲ្យប្រើប្រាស់ថ្នាំ អ៊ីតូលីហ្ស៊ូម៉ាប នៅក្នុងប្រទេសឥណ្ឌា ចំពោះអ្នកជំងឺ COVID-19 ដែលមានបញ្ហាផ្លូវដង្ហើមកំរិតមធ្យម ដើ ម្បីកុំឲ្យជំងឺវិវត្តទៅកំរិតធ្ងន់ធ្ងរ ។
បច្ចុប្បន្នឥណ្ឌាបានប្រឹងប្រែងរិះរកគ្រប់វិធី រួមមានទាំងការអនុម័តឲ្យប្រើប្រាស់ថ្នាំជាបន្តបន្ទាប់ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហាកកកុញនៃអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ។ ពួកគេមិនត្រឹមតែខ្វះគ្រែពេទ្យ និងអុកស៊ីសែនប៉ុណ្ណោះ ប៉ុន្តែថ្នាំព្យាបាលជំងឺដ៏ចាំបាច់ក៏កំពុងស្ថិតក្នុងការខ្វះខាតយ៉ាងដំណំផងដែរ ៕ ប្រភព៖ Oman observer និងកម្ពុជាថ្មី

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner