វេជ្ជបណ្ឌិតឥណ្ឌាព្រមានពីហានិភ័យ ក្រោយប្រជាជនខ្លួននាំគ្នាយកលាមកគោធ្វើជាឱសថព្យាបាលជំងឺ Covid-19

ឥណ្ឌា៖ វេជ្ជបណ្ឌិតនៅឥណ្ឌាបានធ្វើការក្រើនរំលឹកដល់ប្រជាជនកុំឱ្យនាំគ្នាអនុវត្តការប៉ាតលាមកគោពេញខ្លួន ព្រោះតែជឿថា វាជួយទប់ស្កាត់វីរុស Covid-19ដោយក្រុមវេជ្ជបណ្ឌិតនិយាយថា គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញពីប្រសិទ្ធភាពរបស់អាចម៍គោនោះទេ ហើយវាកាន់តែមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺផ្សេងទៀត ។
នៅរដ្ឋហ្គូចារ៉ាត់ ភាគខាងលិចប្រទេសឥណ្ឌា អ្នកជឿស៊ុបនឹងសាសនាហិណ្ឌូបានទៅក្រោលគោម្តងក្នុងមួយសប្តាហ៍ ដើម្បីងូតអាចម៍គោ និងទឹកនោមគោ ដោយសង្ឃឹមថា វានឹងបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជំងឺ Covid-19 ឬជួយពួកគេឱ្យជាសះស្បើយពីវីរុសដ៏កាចសាហាវមួយនេះ ។
បើតាមក្រុមអ្នកជំនាញនោះ ចំនួនអ្នកឆ្លងជំងឺ Covid-19 ជាក់ស្តែងអាចខ្ពស់ជាងនេះ៥ទៅ១០ដង ហើយពលរដ្ឋនៅទូទាំងប្រទេសកំពុងតស៊ូស្វែងរកគ្រែមន្ទីរពេទ្យ អុកស៊ីសែន ឬថ្នាំពេទ្យជាហេតុបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ដោយសារខ្វះការព្យាបាល ៕ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner