អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌាឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង៤ពាន់៥រយសំណាកនៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់អង្គការសុខភាពពិភពលោក (WHO) នៅជុំវិញផែនដី ។
បើតាមក្រុមអ្នកជំនាញនោះ វីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌាខាងលើ គឺជាមូលហេតុមួយនៅពីក្រោយការផ្ទុះឡើងនូវករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសមួយនេះ ហើយមានភាពកាចសាហាវ និងចម្លងយ៉ាងលឿនរហ័សជាងវីរុសដើមរបស់វា ។
ដោយឡែកវីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមនៅអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏ត្រូវបានគេអះអាងថា មានភាពកាចសាហាវ និងចម្លងលឿនរហ័សផងដែរ ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner