កូវីដ​៖​ ​វៀតណាម​មាន​ម​ហិច្ច​តា​ផលិត​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព ​ដូច​របស់​អាមេរិក​

ប្រទេស​វៀតណាម​គ្រោង​នឹង​ធ្វើការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ ​m​RN​A​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​វ៉ាក់សាំង​ដោយ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​របស់​ ​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​Vietnam​ ​News​ ​កាលពី​ថ្ងៃ​ ​អង្គារ​ ​ទី​១​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។

​ផ្អែក​តាម​ប្រភព​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​វៀតណាម​បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ ​អំពី​ការ​នាំ​យក​បច្ចេកវិទ្យា​ ​និង​ ​ស​ម្ភារៈ​បច្ចេកទេស​ ​សម្រាប់​ផលិត​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ ​មកកាន់​ប្រទេស​វៀតណាម​។​

​វៀតណាម​ក៏​កំពុង​ពិចារណា​សាងសង់​រោងចក្រ​ដើម្បី​ផលិត​វ៉ាក់សាំង​កូ​វី​ដ​ ​នៅ​ក្នុង​ប្រទេស​ខ្លូ​ន​ ​ក្រោយ​ការនាំចូល​វ៉ាក់សាំង​ពីក្រៅ​ប្រទេស​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner