កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧២នាក់ នៅថ្ងៃនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១២ ឧសភា​ ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១១ ឧសភា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៧២នាក់ ដែលក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ៤៦៩នាក់ និង ៣នាក់ទៀត គឺជាអ្នកដំណើរមកពីបរទេស។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១១ ឧសភានេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣៦៩នាក់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១២ឧសភាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២ម៉ឺន ៦៩៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨ពាន់៥៣៩នាក់ និងនៅសល់ ចំនួន ១ម៉ឺន ២ពាន់ ១៥៦នាក់ កំពុងសម្រាកព្យាបាល។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថានៅថ្ងៃទី១១ ឧសភា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មីចំនួន ៥នាក់ ដែលធ្វើឲ្យកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន ១៣៦នាក់ហើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner