ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន១០៤នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃពុធនេះបានបន្តថយចុះបន្តិចថែមទៀតបើប្រៀបធៀបកាលពីម្សិលមិញករណី។ កាលពីថ្ងៃអង្គារិ៍ការឆ្លងចូលក្នុងសហគមន៍មាន៤៧០ករណី, ចំណែកការឆ្លងនៅថ្ងៃពុធនេះ ការឆ្លងចូលក្នុងសហ គមន៍មាន៤៦៩ករណី។ ទោះជាយ៉ាងណាក៏ដោយ តួលេខការឆ្លងចូលក្នុងរាជធានី ត្រូវគេកត់សម្គាល់មានចំនួន ខ្ពស់ជាងពីម្សិលមិញចំនួន២៨ករណី។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន១០៤នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី១២ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសរុបទូទាំងប្រទេសចំនួន២ម៉ឺន៦៩៥នាក់, ការស្លាប់ ថ្មីចំនួន៥នាក់ក្នុងរយ:ពេល២៤កន្លងមកនេះបាននាំឲ្យការឆ្លងសរុបមានចំនួន១៣៥នាក់, និងការព្យាបាលជាសះ ស្បើយសរុបមានចំនួន៨ពាន់៥៣៩នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៣៦៩នាក់។

https://www.youtube.com/watch?v=GcEy9aNYDqc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner