ប្រទេសអាស៊ានឆ្លង មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់៧៥៣ ករណី និងការស្លាប់ថ្មីមានចំនួន៣២៤នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៤៧២ករណី ក្នុងនោះ៤៦៩ករណីជាការដែលឆ្លងក្នុងសហគមន៍, និង៣ករណីទៀតជាការនាំចូលពី ក្រៅ ប្រទេស។ ចំណែក ការស្លាប់ថ្មីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៥នាក់ដែលនាំឲ្យការស្លាប់ សរុបមានចំនួន១៣៦នាក់នោះហើយ។

កម្ពុជាគិតត្រឹមថ្ងៃ ទី១១ខែឧសភា ឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន២ម៉ឺន២២៣ករណី, ចំណែកការព្យា បាលជាសះស្បើយមាន ចំនួនសារុប៨ពាន់១៧០នាក់ រួមទាំងការព្យាបាលជាសះស្បើយ៣៥០នាក់ ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមាន ប្រទេសចំនួន៧ថែមទៀត លើកលែងតែប្រទេសឡាវនិងប្រុយណេ។  ប្រទេសដែលមានការស្លាប់ថ្មីរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប្រទេសម៉ាឡេស៊ី, កម្ពុជានិងប្រទេសថៃ។

https://www.youtube.com/watch?v=8BoY_gvf7no
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner