កំពង់ចាម រកឃើញករណីវិជ្ជមានកូវីដថ្មី៥នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន៥នាក់ និងបានព្យាបាលជាសះស្បើយម្នាក់រយៈពេល២៤ ម៉ោងចុងក្រោយនេះ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តថ្ងៃទី១២ឧសភានេះ បញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងថ្មី ទាំង៥នាក់ គឺរួមមាន៤នាក់ជាពលរដ្ឋក្នុងស្រុកកងមាសនិងម្នាក់នៅក្នុងក្រុងកំពង់ចាម។ អ្នកជំងឺទាំង៥នាក់ ត្រូវ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។

រដ្ឋបាលខេត្ត បានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៥នាក់ ត្រូវ ទៅពិនិត្យសុខភាពនិងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូល ដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការព្យាបាល ជាសះស្បើយក្នុងខេត្តមានចំនួនម្នាក់ផងដែរ។

https://www.youtube.com/watch?v=l7B3exULNv4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner