ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តតាកែវ បានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥នាក់បន្ថែមទៀត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ថ្ងៃទី១២ឧសភានេះបានបញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងថ្មីទាំង៥ រួមមាន៣នាក់រស់នៅស្រុកព្រៃកប្បាស និង២ នាក់នៅស្រុកអង្គរបុរី។

រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បាន ប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដថ្មីទាំង៥នាក់នោះ និងត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាម មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការ របស់ក្រសួងសុខាភិបាល។

https://www.youtube.com/watch?v=OXLIs_M2Gvo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner