ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី២៨នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសការរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៨នាក់ និងបានបង្ហាញអត្តសញ្ញាណ អ្នកឆ្លងថ្មីទាំងនោះ។ រដ្ឋបាលខេត្តបានបញ្ជាក់នៅថ្ងៃទី១២ឧសភានេះថា ក្នុងចំណោមអ្នកឆ្លងថ្មី២៨នាក់ នោះ រួមមានប២៥នាក់ជាអ្នករស់នៅក្រុងព្រះសីហនុ និង៣ទៀតជាអ្នករស់នៅឃុំស្រុកព្រៃនប់។

រដ្ឋបាលខេត្តព្រះសី ហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នក វិជ្ជមាន កូវីដថ្មីទាំង២៨នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

https://www.youtube.com/watch?v=GjWOuUcrHbg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner