ខេត្តពោធិ៍សាត់ រកឃើញអ្នកមានវិជ្ជមានកូវីដថ្មី៧នាក់ (Video Inside)

ខេត្តពោធិ៍សាត់ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ថ្ងៃ១២ឧសភានេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧នាក់នោះ មានអ្នកមកពី រាជធានីភ្នំពេញចំនួន៦នាក់ និងមកពីប្រទេសថៃម្នាក់។

គិតត្រឹមថ្ងៃទី១១ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មាន ករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤នាក់ និងនៅសល់៣៤ នាក់កំពុងសម្រាកព្យាបាល។

https://www.youtube.com/watch?v=5-0vZ3fG9vY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner