ខេត្តពោធិ៍សាត់ បានទទួលឧបករណ៍តេស្តរហ័សចំនួន១ពាន់គ្រឿង (Video Inside)

ខេត្តពោធិ៍សាត់ បានទទួលឧបករណ៍តេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ចំនួន១ពាន់គ្រឿង ដែលជាអំណោយ របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឧបករណ៍តេស្ត រហ័សនោះ ត្រូវបានផ្តល់ដល់រដ្ឋបាលខេត្តក្នុងពិធីមួយដែលចូលរួមដោយអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅ ធនិន នៅថ្ងៃទី១២ឧសភានេះ។

លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ស៊ុយ សែម នៃក្រសួងរ៉ែនិងឋាមពលចំពោះការផ្តល់ឧបករណ៍តេស្តរហ័សដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងដ៏កាចសាហាវ។ គិតត្រឹមថ្ងៃទី១១ ឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣៨នាក់ រួមទាំងការ រកឃើញឆ្លងថ្មីចំនួន៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

https://www.youtube.com/watch?v=4u2ye2RVPKc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner