ប្រជាពលរដ្ឋជា ៥៥ម៉ឺននាក់ នៅតំបន់ក្រហម បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១២ថ្ងៃ

អត្ថបទដោយ៖
ធី ដា

រយៈពេល១២ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបាន ៥៥ម៉ឺន ៥ពាន់ ៩០៨នាក់ហើយ។

ដោយឡែក នៅថ្ងៃទី១២ ឧសភា ក្រុមការងារចាក់បាន ៥ម៉ឺន ៩ពាន់ ៥០១នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជាង ៥៥ម៉ឺននាក់នោះ មានចំនួន ៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន ១១ម៉ឺន ៣ពាន់ ២៤នាក់, ខណ្ឌដង្កោ ចាក់បាន ១២ម៉ឺន ៩ពាន់ ២៥៣នាក់, ខណ្ឌកំបូល ចាក់បាន ៩ម៉ឺន ២ពាន់ ២៨៥នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨ម៉ឺន ១ពាន់ ៤៩នាក់, ខណ្ឌឫស្សីកែវ ចាក់បាន ២ម៉ឺន ៨ពាន់ ០៣នាក់ និងខណ្ឌទួលគោក ចាក់បាន ១ម៉ឺន ២ពាន់ ២៩៤នាក់។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន ៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានផែនការចាក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនោះ ជាង ៨០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ២លាន ៧ពាន់ ៨៣១នាក់ ហើយដែលស្មើនឹង១៩,៤០% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ ១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី ២ដូសរួចមានចំនួន ១លាន ១សែន ២ម៉ឺន ៩ពាន់ ៥៦៤នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner