អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១លាន៨ម៉ឺន៦ពាន់៩៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៤ម៉ឺន៥ពាន់៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨លាន៨៦ម៉ឺន៧ពាន់៣៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥៨ម៉ឺន៦ពាន់១៣៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៧ពាន់៧៨៥នាក់ និងជាសះស្បើយចំនួន២៦លាន៦២ម៉ឺន២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៣លាន៧០ម៉ឺន២ពាន់៨៣២នាក់ ស្លាប់២៥ម៉ឺន៨ពាន់៣៥១នាក់ និងជាសះស្បើយ១៩លាន៧២ម៉ឺន៨ពាន់៤៣៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៣៦ពាន់១ពាន់៦៨៦នាក់ ស្លាប់ចំនួន៤២ម៉ឺន៨ពាន់២៥៦នាក់ និងជាសះស្បើយ១៣លាន៩២ម៉ឺន៤ពាន់២១៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner