វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ វៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗនៅក្នុងស្រុកកើនឡើង៣៣នាក់បន្ថែមទៀត ដោយអ្នកឆ្លងទាំងអស់ស្ថិតនៅក្នុងតំបន់ធ្វើចត្តាឡីស័កនៅទីក្រុងដាណាំងភាគកណ្តាល ទីក្រុងហាណូយភាគខាងជើង និងខេត្តបាក់និញ ។
សរុប វៀតណាមបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន៦៤៤នាក់នៅ១៦ខេត្ត-ក្រុងចាប់តាំងពីថ្ងៃទី២៩ ខែមេសាមក ។ កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធរសុខាភិបាលវៀតណាមក៏បានអះអាងពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗ៣០នាក់ផងដែរ នៅទីក្រុងដាណាំង ទីក្រុងហាណូយ និងខេត្តភាគខាងជើងពីរទៀត ។
ចាប់តាំងពីជំងឺឆ្លងនេះបង្ហាញខ្លួននៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុនមក វៀតណាមបានរកឃើញអ្នកឆ្លងសរុប៣ពាន់៦៥៨នាក់ ក្នុងនោះរួមមានការឆ្លងក្នុងស្រុក២ពាន់២១៣នាក់ ៕ ប្រភព៖ VNExpress

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner