អ៊ីស្រាអែលបើកការវាយប្រហារលើតំបន់បន្ទាយទាហានមួយនៅតំបន់ហ្គាហ្សា ស្ទី្រប បណ្តាលអោយយោធាជាន់ខ្ពស់ក្រុមហាម៉ាសច្រើននាក់ស្លាប់

កាហ្សា៖ អ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) បានបើកការវាយប្រហារលើតំបន់បន្ទាយទាហានមួយនៅតំបន់ហ្គាហ្សា ស្ទ្រីប ដែលបានសម្លាប់ឥស្សរជនយោធាជាន់ខ្ពស់១០នាក់របស់ក្រុមហាម៉ាស និងបានផ្តួលរំលំអគារខ្ពស់ពីរកន្លែង តាមរយៈការវាយប្រហារផ្លូវអកាស ។
វរសេនីយ៍ទោ ចូណាឋាន ខុនរីឃឹស ដែលជាអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានយាយថា យ៉ាងហោចណាស់មានសកម្មប្រយុទ្ធ១៤នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធសប្តាហ៍នេះ រួមទាំងសមាជិក១០នាក់នៃការគ្រប់គ្រងកំពូលរបស់ក្រុមហាម៉ាស និងអ្នកជំនាញអាវុធ៤នាក់ ។ លោកបន្ថែមថា សរុបទៅ ក្រុមសកម្មប្រយុទ្ធប្រហែល៣០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធចាប់ផ្តើម ។ បើតាមរដ្ឋមន្ត្រីសុខាភិបាលហ្គាហ្សា តួលេខស្លាប់ជនជាតិប៉ាឡេស្ទីនឡើងដល់៦៥នាក់ ក្នុងនោះមានកុមារ១៦នាក់ និងស្ត្រី៥នាក់ ។ ឥស្លាមជីហាដបានបញ្ជាក់ពីស្លាប់របស់ក្រុមសកម្មប្រយុទ្ធ៧នាក់ ខណៈក្រុមហាម៉ាសទទួលស្គាល់ថា មេបញ្ជាការកំពូលម្នាក់ និងទាហានជាច្រើននាក់ត្រូវបានសម្លាប់ ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាខាងលើនេះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានកើតឡើង បន្ទាប់ពីប៉ុន្មានសប្តាហ៍នៃភាពតានតឹងរវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីននៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលបានឈានដល់ការប៉ះទង្គិចគ្នានៅទីតាំងគោរពបូជាមួយរបស់ជនជាតិមូស្លីម និងជ្វីហ្វ ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner