កូវីដ៖ ១ថ្ងៃ! ថៃ​​​​ឆ្លង​​ជិត​៥​ពាន់​នាក់​ ​ស្លាប់​៣​២​នាក់​

ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់​អ្នកជំងឺ​កូ​វី​ដ​១​៩​ប្រចាំថ្ងៃ​ ​ជាង​៣​០​នាក់​ទៀត​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ឧសភា​ ​២​០​២​១​នេះ​ ​ជា​ការ​ស្លាប់​ប្រចាំថ្ងៃ​ជាង​៣​០​នាក់​ ​បី​ថ្ងៃ​គ្នា​ជាប់ៗ​គ្នា​មក​ហើយ​។​

​ជាក់ស្តែង​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ឧសភា​ម្សិលមិញ​ ​ថៃ​ប្រកាស​ពី​ការ​ស្លាប់​៣​៤​នាក់​ ​ហើយ​នៅ​ថ្ងៃ​ទី​១​៣​ ​ឧសភា​ ​ប្រកាស​ថា​ ​ស្លាប់​៣​២​នាក់​ ​ធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រ​ទែ​ស​ថៃ​បាន​កើន​ដល់​៥​១​៨​នាក់​ហើយ​។​

​ក្រសួងសុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ចំនួន​៤​៨​៨​៧​នាក់​ទៀត​ ​ផង​ដែរ​ ​នា​ព្រឹកមិញ​នេះ​ ​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់​៩​៣​៧​៩​៤​នាក់​ហើយ​។​ ​ជា​ការ​កត់​សម្គាល់​ ​ក្នុង​រលក​ទី​៣​ ​ដោយ​ចាប់ផ្តើម​តាំងពី​ដើមខែ​មេសា​មក​ ​អ្នក​ឆ្លង​មាន​ចំនួន​៦​៤​៨​៩​១​នាក់​ហើយ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner