តំបន់មួយចំនួនអាចនឹងរងខ្យល់កន្ត្រាក់ខ្លាំងចាប់ពីថ្ងៃ១៤ ដល់ ១៦ឧសភា

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្ដុំសម្ពាធទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃនឹងមានឥទ្ធិពលខ្លាំងមកលើប្រទេសម្ពុជា។ ស្ថានភាពនោះ នឹងធ្វើឲ្យខេត្តមួយចំនួនរួមមាន ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, ឧត្តរមានាជ័យ ,ព្រះវិហារ, ខេត្តតាកែវ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ខេត្តកំពង់, ខេត្តព្រះសីហនុ និងខេត្តកោះកុង អាចនឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនលឿនខ្លាំងពី១០ទៅ២០ម៉ែត្រក្នុង១វិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner