ក្រុម Juventus បានផ្តួល Sassuolo ដើម្បីរក្សាក្តីសង្ឃឹម ក្នុងការឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុនសេះបង្កង Juventus បានយកឈ្នះ Sassuolo 3:1 កាលពីយប់មិញនៅ Serie A កាលពីយប់មិញ ។កីឡាករ Adrien Rabiot បានរកគ្រាប់បាល់ ដំបូងនៅនាទី២៨ សម្រាប់ក្រុមសេះបង្កង មុនពេលដែល Cristiano Ronaldo រកបានគ្រាប់ទី២ដែលជាគ្រាប់បាល់ទី ១០០ របស់គេសម្រាប់ក្លឹប។ ខណៈ Giacomo Raspadori រកបាន១គ្រាប់អោយ Sassuolo នៅនាទី៥៩ ប៉ុន្តែ Paulo Dybala ក៏រកគ្រាប់ទី៣ សម្រាប់ក្រុម Juventus នៅនាទី៦៦ ។

ក្រុមសេះបង្កង់ Juventus ក្រោមការដឹកនាំរបស់លោក Andrea Pirlo បច្ចុប្បន្នកំពុងស្ថិតនៅលេខ ៥ ក្នុង Serie A ដែលនៅសល់ ២ ប្រកួតទៀត ។ ដែលត្រូវជួបក្រុមជើងឯក Inter Milan នៅថ្ងៃសៅរ៍ និងត្រូវការឈ្នះ Bologna នាថ្ងៃទី២៣ ខែឧសភា ។ ហើយសង្ឃឹមថា Atalanta, AC Milan ឬ Napoli ធ្លាក់ពិន្ទុដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ និងមានសិទ្ធិចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner