លោក មូន ជែអ៊ីន បន្តប្តេជ្ញាបង្កើតឱកាសការងារថ្មីអោយបាន៥០ម៉ឺនកន្លែងក្នុងមួយឆ្នាំ មុនពេលចេញពីតំណែងប្រធានាធិបតីកូរ៉េខាងត្បូង (មានវីដេអូ)

Video Link: https://fb.watch/5sIBd9eWRw/

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោក ក្នុងការបន្តការចំណាយរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចគោលបំណងធំបង្កើតការងារឲ្យបានច្រើន ខណៈដែលមួយរយៈចុងក្រោយនេះ អត្រាអត់ការងាររបស់ប្រជាំជនខ្លួនកាន់តែអាក្រក់មិនធ្លាប់មាន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃខួប៤ឆ្នាំ នៃការឡើងកាន់អំណាច លោក មូន ជែអ៊ីន បានបង្ហាញពីគោលការណ៍ជាច្រើនរបស់រដ្ឋាភិបាលដែលគ្រោងនឹងដាក់ចេញ ដើម្បីធ្វើយ៉ាងណាអាចធានាឲ្យសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងទទួលបានកំណើនច្រើនជាង៤ភាគរយសម្រាប់ឆ្នាំ2021នេះ ពោលគឺក្នុងទំហំដែលច្រើនជាងការព្យាករណ៍របស់ក្រសួងហិរញ្ញវត្ថុដែលមានត្រឹមតែ៣ ឬ ៤ភាគរយប៉ុណ្ណោះ ។ ទោះបីជាការនាំចេញរបស់កូរ៉េខាងត្បូងពេលបច្ចុប្បន្ននេះបានកើនឡើងក្តី ប៉ុន្តែតួលេខនៃពលរដ្ឋអត់ការងារធ្វើនៅតែបន្តកើនឡើងខ្លាំងនៅត្រីមាសដំបូងឆ្នាំ2021នេះ ដែលវាត្រូវបានចាត់ទុកថា ជាអត្រារូបភាពដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដោយបានប៉ះពាល់យ៉ាងខ្លាំងទៅដល់កេរ្ត៍ឈ្មោះរបស់លោក មូន រហូតត្រូវបានពលរដ្ឋកូរ៉េហៅលោកថា ជាប្រធានាធិបតីការងារ (Jobs President) ។
កាលពីពេលកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានធ្វើការសន្យា និងប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ថា នឹងបង្កើនការងារថ្មីរហូតដល់៥០ម៉ឺនកន្លែងក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំ នៃអាណត្តិរបស់លោក ដែលនឹងឈានចូលមកដល់ទីបញ្ចប់នៅចុងឆ្នាំ2022ខាងមុខនេះ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner